khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការវ័យចំណាស់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីសំណេះសំណាលជាមួយនឹងនិវត្តជន និងមន្ត្រីរាជការវ័យចំណាស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមប្រធានបទ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៥ ថ្ងៃទី០១ តុលា ឆ្នាំ២០២៣ ត្រូវបានកំណត់ថា ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ដោយមានការអញ្ជើញពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និវត្តជន និងមន្ត្រីរាជការវ័យចំណាស់សរុបចំនួន២០៥នាក់។
    អង្គពិធីដំណើរការដោយមានការបញ្ចាំងវីដេអូស្តីពីសកម្មភាពសួរសុខទុក្ខនិវត្តជន មន្ត្រីរាជការលំហែមាតុភាព មានជំងឺ និងជួបហានិភ័យផ្សេងៗ ព្រមទាំងចំណាប់អារម្មណ៍តំណាងនិវត្តជនដោយឯកឧត្តម មាន សុខុម និងចំណាប់អារម្មណ៍តំណាងមន្ត្រីរាជការវ័យចំណាស់ដោយលោកស្រី ផន វណ្ណារីវណ្ណ ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី៥ព្រឹទ្ធសភា និងមតិសំណេះសំណាលរបស់ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភាផងដែរ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាមកពី១១ឃុំ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង  អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវ មាន សំអាន ផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធក្រុមប្រឹក្សាឃុំបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តនូវការសន្យានាអំឡុងពេលបោះឆ្នោតកន្លងមករបស់ក្រុមប្រឹក្សាឃុំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកពារាំង ខេត្តព្រៃវែង